នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កុមារ និងគ្រួសារ (CIFA) រៀបចំសិក្ខាសាលាស្តីពីការសិក្សាវាយតម្លៃលើការអនុវត្តផែនការអចិន្រ្តៃយ៍សម្រាប់កុមារ តាមរយៈស្មុំកូនក្នុងប្រទេស

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការសិក្សាវាយតម្លៃលើការអនុវត្តផែនការអចិន្រ្តៃយ៍សម្រាប់កុមារតាមរយៈស្មុំកូនក្នុងប្រទេស។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ស្ថាប័នតុលាការ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរ ស.អ.យ រាជធានីភ្នំពេញ កណ្តាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ឆ្នាំង រដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅក្នុងរាជធានីភ្នំពេញ និងអង្គការដៃគូ សរុបចំនួន ៦០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញកម្មវិធីលើកកម្ពស់ផែនការអចិន្រ្តៃយ៍សម្រាប់កុមារតាមរយៈស្មុំកូនក្នុងប្រទេស ចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តផែនការអចិន្ត្រៃយ៍សម្រាប់កុមារតាមរយៈស្មុំកូនក្នុងប្រទេស និងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីសិក្សាវាយតម្លៃលើការអនុវត្តផែនការអចិន្ត្រៃយ៍សម្រាប់កុមារ។

ព័ត៌មានជាប់ទាក់ទង