ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រាក់ សុខយូរ អញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤។

កម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅទីស្ដីការក្រសួង។

តាមការគ្រោងទុកក្រៅពីពិធីសូត្រមន្ដចម្រើនព្រះបរិត្ត នឹងមានការសម្ដែងរបាំត្រុដិ លេងល្បែងប្រជាប្រិយខ្មែរ និងពិសារអាហារសាមគ្គីផងដែរ។

ព័ត៌មានជាប់ទាក់ទង