ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ហៅកាត់ថា ACCESS 2)


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ហៅកាត់ថា ACCESS 2) នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។


ក្នុងពិធីនេះក៏មានការចុះអនុស្សរណៈស្ដីពីការរៀបចំចាត់ចែងរវាងរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល។

ព័ត៌មានជាប់ទាក់ទង