ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា ទទួលជួបពិភាក្សាលើកិច្ចការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សជាមួយប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អង្គការ វីនរ៉កអន្តរជាតិ

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាលើកិច្ចការជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាមួយលោក ម៉ាក ថេយ៏លឺរ៏ ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អង្គការ វីនរ៉កអន្តរជាតិ និងសហការី។កិច្ចពិភាក្សានេះគោលបំណងផ្ដោតលើការផ្តល់សេវានានាជួយដល់ជនរងគ្រោះដោយអំពើជួញដូរ ក្នុងនោះរួមមាន៖

១. ការគាំទ្របច្ចេកទេស លើការងារបណ្តុះបណ្តាលដល់មន្ត្រីជួរមុខ

២. ពិភាក្សាអំពីការគាំទ្របច្ចេកទេស មួយចំនួននៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងពិចារណាលើគម្រោងពាក់ព័ន្ធនឹងជួយដល់ជនរងគ្រោះ

៣. ទិសដៅនិងបញ្ហាប្រឈមនានា។

ព័ត៌មានជាប់ទាក់ទង