ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំប្រតិភូចូលរួមប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូចូលរួមប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា ជាមួយឯកឧត្តម អ៉ឹង សេរីវិសុទ្ធ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញផងដែរ។

ព័ត៌មានជាប់ទាក់ទង