រដ្ឋបាលខេត្តកែបប្រារពទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ និងបើកប្រាក់របបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍

កែប÷ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” និងបើកប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៏ ឆ្នាំ២០២៣។

ទិវានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរៈសេនីយ៍ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោក មេឃុំ ចៅសង្កាត់ មេភូមិ និងបងប្អូនជនមានពិការភាពចំនួន ២៤២នាក់ សរុបអ្នកចូលរួមចំនួន ៣២៩នាក់ ក្នុងនោះជនមានពិការភាពទទួលបានប្រាក់របបគោលនយោបាយ ១២០ ០០០រៀល ចំនួន ១២៥នាក់ និងទទួលបានប្រាក់ ២៤០ ០០០រៀល ចំនួន ១១៧នាក់ ស្មើទឹកប្រាក់សរុប ៤៣ ០៨០ ០០០រៀល៕

ព័ត៌មានជាប់ទាក់ទង