ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសទ្វេភាគីកម្ពុជា-វៀតណាម ស្តីពីការពិនិត្យពិចារណាលើនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីមាតុភូមិនិវត្តន៏ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តសៀមរាប ៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសទ្វេភាគីកម្ពុជា-វៀត​ណាម ស្តីពីការពិនិត្យ ពិចារណាលើនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីមាតុភូមិនិវត្តន៏ និងសមាហរណកម្ម​ជនរងគ្រោះ​ដោយអំពើជួញ​ដូរ​មនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍ តំណាងស្ថានទូតសហរដ្ឋអាមេរិក និងឯកឧត្តម Nguyen Van Ky អគ្គនាយករងនៃនាយកដ្ឋានទំនាក់ទំនងការបរទេសនៃក្រសួងសន្តិសុខសាធារណៈ ជាប្រធានដឹកនាំប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញ នូវនីតិវិធីប្រតិបត្តិ បទដ្ឋាន ស្តីពីការគ្រប់គ្រងករណីមាតុភូមិនិវត្តន៏ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

ព័ត៌មានជាប់ទាក់ទង