កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា អភិបាលរងខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្លាត់ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកគ្រឿង
ឧបភោគបរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវចែកជូន​ដល់គ្រួសារអតីតយុទ្ធជនជួបការលំបាក៦០គ្រួសារ ដែលមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ថវិកា ៥ម៉ឺនរៀល។ ក្នុងនោះលោក លោកស្រី មេឃុំ ចៅសង្កាត់ និងលោកមេប៉ុស្តិ៍ ១៤២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ។

ព័ត៌មានជាប់ទាក់ទង