ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខជូនចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ដែលបានទទួលអនិច្ចកម្មដោយរោគាពាធ នៅវេលាម៉ោង ៥:៤០នាទីល្ងាច ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយសម្ដេច និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឯកឧត្ដម ឃួន ផល្លារិទ្ធ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឯកឧត្ដម សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាប់ទាក់ទង