នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច សហការជាមួយអង្គការហូលថ៌អន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ស្មុំកូនក្នុងប្រទេស» ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ដោយបានទទួលការគាំទ្រពីអង្គការហូលថ៌អន្តរជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ស្មុំកូនក្នុងប្រទេស» ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌីន បូរី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពី គ.ក.ស.ក ខេត្ត មន្ទីរ ស.អ.យ ខេត្ត រដ្ឋបាលក្រុង ស្រុកទាំង៨ ស្ថាប័នតុលាការ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងឱ្យមន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ យល់ដឹងកាន់តែច្បាស់អំពីច្បាប់ នីតិវិធី និងដំណើរការនៃការស្មុំកូន មុននឹងឈានដល់ការស្នើដីកាសម្រេចពីតុលាការ និងជៀសវាងការប្រព្រឹត្តខុសនីតិវិធី ដូចដែលមានចែងនៅក្នុងសៀវភៅណែនាំ “ស្តីពីការអនុវត្តស្មុំកូនក្នុងប្រទេស” ជាពិសេស ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាប់ទាក់ទង