កិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានកិច្ចការគ្រួសារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ បញ្ហាប្រឈម ត្រីមាសទី១ និងទិសដៅអនុវត្តការងារបន្តត្រីមាសទី២ របស់នាយកដ្ឋានកិច្ចការគ្រួសារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់នៃនាយកដ្ឋានកិច្ចការគ្រួសារ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ព័ត៌មានជាប់ទាក់ទង