ឯកឧត្តមរដ្ឋលេខាធិការ អៀម គន្ធឌី អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារពិនិត្យតាមដាន និងវាយតម្លៃដល់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួង ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានពិនិត្យតាមដាន និងគ្រប់គ្រងទិន្នន័យ ដឹកនាំដោយលោក សឹង ម៉ុនវិចិត្រ ប្រធាននាយកដ្ឋាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារត្រួតពិនិត្យតាមដាន ដល់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បតា ក្រោមអធិបតីភាព ឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អំ សុខហេង អនុរដ្ឋលេខាធិការ លោក លោកស្រី អ្នកនាងកញ្ញា ជាតំណាងមកពីនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង ស.អ.យ. សរុបប្រមាណ ៦០នាក់។


កម្មវិធីវគ្គបណ្ដុះបណ្តាលនេះ មានគោលបំណងផ្តល់នូវចំណេះដឹងលើការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃ ដល់សិក្ខាកាមដែលចូលរួម ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើការបំពេញភារកិច្ច ឱ្យកាន់តែប្រសើរឡើង បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ កាត់បន្ថយហានិភ័យនៅក្នុងការអនុវត្តសកម្មភាពការងារ ដោយពង្រឹងការអនុវត្តសកម្មភាពតាមផែនការដែលបានគ្រោងទុក ក៏ដូចជាបង្កើនកិច្ចសហការការងារ ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ និងវាយតម្លៃរបស់នាយកដ្ឋាន និងអង្គភាពខ្លួន ជាមួយនឹងនាយកដ្ឋានពិនិត្យតាមដាន និងគ្រប់គ្រងទិន្នន័យ។

ព័ត៌មានជាប់ទាក់ទង