មន្ទីរសង្គមកិច្ចខេត្តស្វាយរៀងទទួលជនអនាថាប្រជាពលរដ្ឋខ្មែរឆ្លងដែនដោយខុសច្បាប់មករស់នៅតាមទីសាធារណ: នៅប្រទេសវៀតណាម

ស្វាយរៀង÷ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីជំនាញមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានចូលរួមសហការជាមួយមន្ត្រីសាលាខេត្ត សមត្ថកិច្ច និងមន្រ្តីការិយាល័យសង្គមកិច្ចក្រុង ដើម្បីចូលរួមទទួលជនអនាថាប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនដោយខុសច្បាប់មករស់នៅតាមទីសាធារណ: នៅប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាមបញ្ជូនត្រឡប់មកកម្ពុជាវិញមានចំនួន ៤គ្រួសារ មនុស្សសរុប ៤នាក់៕

ព័ត៌មានជាប់ទាក់ទង