រដ្ឋបាលខេត្តរតនគិរីចុះចែកស្បៀងជូនដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន ១៧០គ្រួសារ

រតនគិរី÷ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនៈគីរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកស្បៀងជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ១៧០គ្រួសារ ក្នុងខេត្តរតនគិរី។

ពិធីនេះរៀបចំឡើងក្រោមកិច្ចសហការរវាង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រដ្ឋបាលខេត្ត និងស្រុកអូយ៉ាដាវ ដោយបាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ដូចជា អង្ករ ២៥គីឡូក្រាម មុង១ ភួយ១ មីជាតិ ១កេះ ត្រីខកំប៉ុងផងដែរ៕

ព័ត៌មានជាប់ទាក់ទង