ក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ ចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីរបស់វិទ្យាស្ថានស្រាវជ្រាវត្រីកោណ

ខេត្តកំពង់ធំ ៖ ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងក្រុមការងារ បានចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោងកម្មវិធីរបស់វិទ្យាស្ថានស្រាវជ្រាវត្រីកោណ ដើម្បីគាំទ្រដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ មានពិការភាព និងមានការអភិវឌ្ឍយឺត ដើម្បីទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងសេវាគាំទ្រនានា ដល់ក្រុមជនគោលដៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ ស.អ.យ. ខេត្តកំពង់ធំ និងក្រុមអ្នកស្ម័គ្រគាំទ្រសុខភាពភូមិ។

ព័ត៌មានជាប់ទាក់ទង