កិច្ចប្រជុំក្រុមប្រឹក្សាភិបាលស្តីពី «គម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation-based Social Protection)»

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើគម្រោងសាកល្បងកិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation-based Social Protection) ក្នុងគោលបំណងពិនិត្យ អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងការពិភាក្សា និងឆ្លុះបញ្ចាំងអំពីបទពិសោធនៃការអនុវត្ដ និងផលជះនៃគម្រោងនេះលើស្ថានភាពគ្រួសារគោលដៅ នាពេលកន្លងមក ដែលរៀបចំឡើងនៅទីស្ដីការអង្គការ UNDP។

ព័ត៌មានជាប់ទាក់ទង