ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម

ភ្នំពេញ៖ ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម  លេីកទី៣ អាណតិ្តទី១ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួង ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តម លោកជំទាវដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងលោក លោកស្រីប្រធាននាយកដ្ឋាននៃមូលនិធិជាតិជំនួយសង្គម ។

កិច្ចប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥គឺ៖
១-ប្រកាសសមាសភាពប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយ សង្គមលើកទី៣ អាណត្តិទី១ ឆ្នាំ២០២៤
២-ពិនិត្យនិងផ្តល់ការអនុម័តត្រាមូលរបស់សាខា ម.ជ.ជ. រាជធានី ខេត្ត
៣-ពិនិត្យនិងផ្តល់ការអនុម័តលើប្រកាសតែងតាំងបេក្ខភាពប្រធានសាខា ម.ជ.ជ.រាជធានី ខេត្ត
៤-ពិនិត្យនិងផ្តល់ការអនុម័តលើការបញ្ចូលមន្ត្រីកិច្ចសន្យា និងការតម្លើងប្រាក់កម្រៃ ប្រចាំខែរបស់បុគ្គលិកជាប់កិច្ចសន្យានៃ ម.ជ.ជ ទាំងថ្នាក់កណ្តាល និងសាខា ម.ជ.ជ រាជធានី ខេត្ត
៥-ពិនិត្យនិងផ្តល់ការអនុម័តលើគណៈកម្មការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម និង គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានជាប់ទាក់ទង