វេទិកា “ការពង្រឹងសកម្មភាពរបស់កុមារមានពិការភាព ក្នុងការគៀរគរការគាំទ្រដើម្បីទទួលបានសិទ្ធិ និងកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន”

សៀមរាប៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងវេទិកា”ការពង្រឹងសកម្មភាពរបស់កុមារមានពិការភាព ក្នុងការកៀរគរការគាំទ្រដើម្បីទទួលបានសិទ្ធិ និងកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន”

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ញឹក សាគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ​(គ.ក.ស.ក) ខេត្តបាត់ដំបង លោកជំទាវ កែវ ដាណា អភិបាលរង​ នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុទ្ធ គឹមកុលមុនី ប្រធាននាយកដ្ឋានផែនការ និងស្រាវជ្រាវ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការដៃគូអភិវឌ្ឍន៍នានា មន្រ្តីស្ថាប័នពាក់ព័ន្ធ និងគ្រួសារកុមារមានពិការភាពសរុប ១២០នាក់ ។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ជាពិសេសបង្កើនភាពអង់អាចសម្រាប់កុមារមានពិការភាពក្នុងការបញ្ចេញមតិយោបល់ ដើម្បីធ្វើឱ្យសិទ្ធិក្លាយជាការពិត ក៏ដូចជាការចែករំលែកការអនុវត្តល្អៗសម្រាប់កុមារមានពិការភាព លើកិច្ចគាំពារសង្គម​ (វិស័យអប់រំ សុខភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងអាកាសធាតុ)។

គូសបញ្ជាក់ផងដែរថា ការពង្រឹងសមត្ថភាពរបស់កុមារមានពិការភាព គឺជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសដល់កុមារមានពិការភាព​ ដែលជាការយកចិត្តទុកដាក់របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។ ដូចនេះយើងត្រូវរួមគ្នាពង្រឹងភាពអង់អាច និងសមត្ថភាពដល់ជនមានពិការភាពឱ្យទទួលបានការងារស្មើៗគ្នា។

ព័ត៌មានជាប់ទាក់ទង