Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ហាជនអនាថា​ និង​ពិនិត្យលេីបញ្ហាប្រឈមដេីម្បីរកដំណោះស្រាយ។

ទីស្តីការក្រសួង​:- នៅរសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ហាជនអនាថា​ និងពិនិត្យលេីបញ្ហាប្រឈមដេីម្បីរកដំណោះស្រាយ ដោយអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តមរដ្ឋលេខាធិការអ្នកនាំពាក្យ​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឯកឧត្តមអគ្គនាយក​...

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅ វិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន៖១- របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។២- សេចក្ដីព្រាងច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក។៣- សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ...

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង Jiong Coodinating Committee ( JCC ) អញ្ជើញជាអធិបតីដឹកនាំកិច្ច ប្រជុំលើកដំបូង នៃការកែសម្រួលគោលការណ៍ ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស

សណ្ឋាគារបៃតង នៅព្រឹកថ្ងៃ សុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២០២៤ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគម្រោង Jiong Coodinating Committee...

ក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ ប្តេជ្ញាចិត្តបន្តជម្រុញឱ្យជនមានពិការភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាលកាន់តែប្រសើរឡើង

(ភ្នំពេញ) ៖ ក្រុមប្រឹក្សាភិបាលមូលនិធិជនពិការបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយនូវឧបសគ្គរបស់ជនមានពិការភាព និងបង្កើនលទ្ធភាពដល់ពួកគាត់ឱ្យមានឱកាសចូលរួមក្នុងគ្រប់សកម្មភាពសង្គម តាមរយៈសេវាស្តារលទ្ធភាពពលកម្ម និង​ឋកម្មវិធីលើកកម្ពស់ជីវភាព ដែលកំពុងអនុវត្តដោយ​មូលនិធិជនពិការ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាលមូលនិធិជនពិការ កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។ កិច្ច​ប្រជុំនេះដឹកនាំដោយឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

ពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាពលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាពលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីភាព លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជនពិការ...

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក នៅទីស្តីការក្រសួងសង្គមកិច្ច

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ព្រឹក នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់ឌីជីថលរដ្ឋាភិបាលទៅបុគ្គល,...

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម អញ្ជេីញជាអធិបតីបេីកកម្មវិធីបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ភ្នំពេញអេរ៉ា វេលាម៉ោង ៨:០០ព្រឹក ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គមអញ្ជេីញជាអធិបតីបេីកវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិ ស្តីពី...

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានដឹកនាំនាយកដ្ឋានជំនាញចូលរួមពិនិត្យ និងដោះស្រាយលើករណីកុមារបញ្ជូនមកប្រទេសថៃ

នៅទីស្តីការក្រសួង:- នៅរសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានដឹកនាំកិច្ចប្រជុំ ដោយផ្អែកតាមលិខិតលេខ​0205/252 ចុះថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៤​ របស់ក្រសួងអភិវឌ្ឍន៍សង្គម​ និងសន្តិសុខមនុស្ស​ នៃប្រទេសថៃ​...

ព័ត៌មានពេញនិយម