Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨

ទីស្តីការក្រសួង ៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី១ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ដោយមានសមាសភាពចូលរួមសិក្ខាសាលារួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានអង្គភាព ប្រធានមន្ទីរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម...

ដំណើរចុះពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ទឹកវិល)

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសមាសភាពអបដំណេីររួមមាន៖ ឯកឧត្តម ប្លុង ណាល់ អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ហុងណា អនុរដ្ឋលេខាធិការ ឯកឧត្តម...

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសយុវជនមានពិការភាពចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមជូនដំណឹងដល់យុវជនមានពិការភាពទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថាក្នុងឆ្នាំ២០២៤នេះ លេខាធិការដ្ឋានរៀបចំពិធីប្រកួតប្រជែងជាសកល ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព បានអញ្ជើញយុវជនមានពិការភាពកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីឡាប្រទេសហ្វីលីពីន។

ក្រុមការងារអធិការកិច្ចវិស័យពិការភាព ចុះពិនិត្យ និងវាយតម្លៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ខេត្តកោះកុង៖ ថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក សាន់ រតនា ប្រធានក្រុមការងារអធិការកិច្ចវិស័យពិការភាព ដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃ ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ខេខេអិន អឹភែរឹល (KKN...

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំកិច្ចប្រជុំ ស្ដីពីការបំពេញតារាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ជូនអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ទីស្តីការក្រសួង ៖ រសៀលថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  បានដឹកនាំមន្រ្តីជំនាញបច្ចេកទេសប្រជុំពិភាក្សាស្ដីពីការបំពេញតារាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ជូនអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពេញលេញស្រប ទៅនឹងផែនការសកម្មភាពអភិវឌ្ឍន៏វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់ក្រសួង។ ដោយមានការអញ្ជើញចូលរួមពី...

កិច្ចពិភាក្សាពិនិត្យលទ្ធភាពជាដៃគូអនុវត្តគម្រោងបង្ការទប់ស្កាត់ពិការភាពភ្នែកនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំមន្ត្រីជំនាញចូលរួមក្នុងកិច្ចពិភាក្សាពិនិត្យលទ្ធភាពជាដៃគូអនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា ដែលរៀបចំដោយមូលនិធិហ្វ្រេដហូឡូ។ កិច្ចពិភាក្សានេះមានការចូលរួមពី សំណាក់ឯកឧត្តមអគ្គនាយកគោលនយោបាយសង្គមកិច្ច ឯកឧត្តមអគ្គលេខាធិការរង ប្រធានផ្នែកនៃអ.ក.ស.ជ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធាននិងមន្ត្រីជំនាញនៃមូលនិធិហ្រ្វេដហូឡូ ដោយបានពិភាក្សាគ្នាលើគម្រោងចំនួន១០ ដូចខាងក្រោម៖ ១. ធ្វើការភាពជាដៃគូជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) កម្មវិធីជាតិសុខភាពភ្នែក និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

ដំណើរចុះពិនិត្យវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិភពនៃក្តីសង្ឃឹម

ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសមាសភាព ឯកឧត្តម ប្លុង ណាល់ អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ហុងណា អនុរដ្ឋលេខាធិការ...

ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើកញ្ចប់បណ្ដុះបណ្ដាលតាមដំណាក់កាល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី ”ការពិគ្រោះយោបល់លើកញ្ចប់បណ្ដុះបណ្ដាលតាមដំណាក់កាល” ដោយមានការអញ្ជើញចូលរួមពី...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី និងលោកជំទាវ អញ្ជើញជាអធិបតីអបអរសាទរទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១១ ឆ្នាំ២០២៤

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមប្រកបដោយសមធម៌» នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ព័ត៌មានពេញនិយម