ពិធីសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ÷ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការសមាគមន៍មនុស្សចាស់កម្ពុជា រាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លេីកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយេីងទាំងអស់គ្នា”។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈអធិបតី បាននាំយក និងចែកជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់តំណាងមនុស្សចាស់ចំនួន ៥២៥នាក់ ដែលអញ្ជើញមកពីតាមសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។

បើតាមលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា លោកយាយ លោកតាម្នាក់ៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ត្រីកំប៉ុង ១យួរ
ទឹកបរិសុទ្ធ ១កេស ភួយក្រាស់១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល៕

ព័ត៌មានជាប់ទាក់ទង