ឯកឧត្តម សៅ ឡែន អនុរដ្ឋលេខាធិការក្រសួង ស.អ.យ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង

ភ្នំពេញ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សៅ ឡែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំនាយកដ្ឋានកិច្ចការពារកុមារ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ដើម្បីពិនិត្យលើសម្ភារៈផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងអំពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងធម្មការ និងសាសនា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការដៃគូពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន ៣០នាក់៕

ព័ត៌មានជាប់ទាក់ទង