វគ្គបណ្ដុះបណ្ដាលស្ដីពី «ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»

ស្ទឹងត្រែង៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ផ្ទះមូលនិធិជនពិការ ១ខ្នងដែលត្រូវប្រគល់ជូននេះ មានទំហំ ៤គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពឈ្មោះ មាស ដន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាជនមានពិការភាពភ្នែកទាំង២ ពិការភ្នែកស្តាំក្នុងឆ្នាំ១៩៧៩ ដោយសារគ្រាប់មីន និងមានពិការភាពភ្នែកខាងឆ្វេងនៅឆ្នាំ២០១៧ ដោយសារជំងឺ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ ២នាក់ កូនស្រី ១នាក់ វ័យ ៧ឆ្នាំ ក៏មានពិការភាពសតិបញ្ញា រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះមានការចូលរួមជាអធិបតីពីលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាង ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកប្រធានមន្ទីរស.អ.យខេត្ត សាខាមូលនិធិជនពិការខេត្ត តំណាងស.ស.យ.ក. វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរសង្កាត់ព្រះបាទ។

ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ុត ពន្លឺ មានប្រសាសន៍ថា សម្រាប់ខេត្តស្ទឹងត្រែង នេះគឺជាផ្ទះទី១ហើយ ដែលម.ជ.ព. បានសាងសង់ជូនជនមានពិការភាពក្រីក្រ។ គិតមកដល់ពេលនេះម.ជ.ព. បានសាងសង់ផ្ទះបាន ៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក នេះជាផ្ទះទី៤៦ ហើយ ដែលបានប្រគល់ជាផ្លូវការ។ ជំនួសមុខឱ្យឯកឧត្តមនាយកម.ជ.ព. លោកបានផ្តាំផ្ញើរដល់គ្រួសារជនមានពិការភាពដែលជាម្ចាស់ផ្ទះ សូមចូលរស់នៅក្នុងគេហដ្ឋាននេះឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា។

ក្នុងពិធីនេះដែរ ម.ជ.ព. ក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ ថវិកា ១០ម៉ឺនរៀល ជូនគ្រួសារម្ចាស់ផ្ទះដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាប់ទាក់ទង