Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសទ្វេភាគីកម្ពុជា-វៀតណាម ស្តីពីការពិនិត្យពិចារណាលើនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីមាតុភូមិនិវត្តន៏ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តសៀមរាប ៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសទ្វេភាគីកម្ពុជា-វៀត​ណាម ស្តីពីការពិនិត្យ ពិចារណាលើនីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពីការគ្រប់គ្រងករណីមាតុភូមិនិវត្តន៏...

ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់នី អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពង្រឹងការថែទាំជំនួស និងកិច្ចការពារកុមារនៅកម្ពុជា

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន...

ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់មូលនិធិជនពិការ

ទីស្ដីការក្រសួង ៖ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤...

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជេីញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពង្រឹងការថែទាំជំនួស និងកិច្ចការពារកុមារនៅកម្ពុជា

ខេត្តសៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃពុធ ៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់គ្រូបង្គោលថ្មីថា្នក់រាជធានី ខេត្ត

ខេត្តកំពង់ចាម ៖ ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់គ្រូបង្គោលថ្មី ថា្នក់រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន...

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំក្រុមការងារកិច្ចការសិទ្ធិមនុស្ស ចុះទស្សនកិច្ច និងផ្តល់ការណែនាំការងារសិទ្ធិមនុស្សដល់មជ្ឈមណ្ឌលទាំង ៣កន្លែង នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ប៊ុនថា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារកិច្ចសិទ្ធិមនុស្ស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះទស្សនកិច្ច និងផ្តល់ការណែនាំការងារសិទ្ធិមនុស្សដើម្បីត្រៀមលក្ខណៈដំណើរទស្សនកិច្ចរបស់លោកវីទិត មនតាប៊ន អ្នករាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលខាងមុខ នៅដល់មជ្ឈមណ្ឌល ៣កន្លែង នៅខេត្តកណ្តាលរួមមាន៖ ១. មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ២. មណ្ឌលយុវនីតិសម្បទា៣....

រតនគិរីជាទីសុខុម រួមប្រមូលផ្ដុំចម្រុះជនជាតិ ត្រូវបានគិតគូរមិនទុកឱ្យឃ្លាត ពិសេសទៅទៀតជនមានពិការភាព

ខេត្តរតនគិរី ៖ ថ្ងៃអង្គារ-ពុធ ៣-៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ រដ្ឋបាលខេត្តរតនគិរី និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានរៀបកិច្ចប្រជុំរវាងតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវ ញាន ទិត្យចិន្ដា...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមកម្មវិធីសប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់»

រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមកម្មវិធីសប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។ កម្មវិធីបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា...

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨

ទីស្តីការគណៈរដ្ឋមន្ត្រី៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ” លើកទី១

រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីបើក "វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤" និង "ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ" លើកទី១។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា...

ព័ត៌មានពេញនិយម