Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ឆ្នាំ២០២៤

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំកិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា...

ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេចប្រធានរដ្ឋសភា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន...

ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងារ វិស័យទាំង៤ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល...

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី ឯកឧត្តម...

កិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានកិច្ចការគ្រួសារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ បញ្ហាប្រឈម ត្រីមាសទី១ និងទិសដៅអនុវត្តការងារបន្តត្រីមាសទី២ របស់នាយកដ្ឋានកិច្ចការគ្រួសារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តម ឌីន...

នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច សហការជាមួយអង្គការហូលថ៌អន្តរជាតិ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ស្មុំកូនក្នុងប្រទេស» ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ដោយបានទទួលការគាំទ្រពីអង្គការហូលថ៌អន្តរជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ស្មុំកូនក្នុងប្រទេស» ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌីន បូរី...

ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោក Jo Scheuer កោតសរសើរក្រសួងសង្គមកិច្ចអំពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ

ទីស្តីការក្រសួងសង្គមកិច្ច ៖ លោក Jo Scheuer ប្រធានសម្របសម្រួលអង្គការសហប្រជាតិប្រចាំប្រទេស UNRC បានសំដែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំប្រឹងប្រែងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់ជនរងគ្រោះ និងងាយរងហានិភ័យ។ លោក Jo Scheuer  បានលើកឡើងបែបនេះ  ក្នុងឱកាសដែល  ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានទទួលជួបសម្តែងការគួរសម...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខជូនចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ដែលបានទទួលអនិច្ចកម្មដោយរោគាពាធ នៅវេលាម៉ោង ៥:៤០នាទីល្ងាច ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់ព្រែកលាភ...

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយសម្ដេច និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឯកឧត្ដម ឃួន ផល្លារិទ្ធ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឯកឧត្ដម សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ចាប តូ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំពះគ្រូដំឡើងស្នាដៃ និងសម្ពោធការចេញថតជាផ្លូវការរបាំ «នាគក្នុងដួងចិត្តខ្មែរ»

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំពះគ្រូដំឡើងស្នាដៃ និងសម្ពោធការចេញថតជាផ្លូវការរបាំ «នាគក្នុងដួងចិត្តខ្មែរ» ក្នុងទម្រង់របាំសហសម័យខ្មែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាការរៀបចំនិពន្ធ និងផលិតដោយក្រុម «អប្សរា២៥ដួង»។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងសហការី

ទីស្ដីការក្រសួង ៖ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងសហការីដើម្បីពិភាក្សាលើការងារបណ្ដុះបណ្ដាលជនមានពិការភាព ជនក្រីក្រ និងគម្រោងបណ្ដុះបណ្ដាលថែទាំមនុស្សចាស់ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អង្គការ Japan Cambodia...

ព័ត៌មានពេញនិយម