Homeព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាព ឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។ កិច្ចប្រជុំក៏មានបទបង្ហាញសង្ខេប និងកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៤ អភិវឌ្ឍន៍វិស័យសង្គមកិច្ច...

តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR (Office of the Hight Commissioner for Human Rights) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉េត មករា អនុរដ្ឋលេខាធិការទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉េត មករា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច ទទួលបន្ទុកក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) ដោយមានការចូលរួមពី÷១. ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីនៃអ.ក.ស.ជ.២. ឯកឧត្តម...

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាទទួលបន្ទុកវិស័យ ការងារនាយកដ្ឋានគាំពារជនរងគ្រោះ បានប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមត្រីមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី២ របស់នាយកដ្ឋាន

ទីស្ដីការក្រសួង ៖ នៅរសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានគាំពារជនរងគ្រោះ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមត្រីមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី២ ដោយមានការចូលរួមពីឯកឧត្តមញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការទទួលបន្ទុក វិស័យការងារប្រយុទ្ធប្រឆាំងការជួញ...

ថ្នាក់ដឹកនាំទទួលបន្ទុកការងារនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន ប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២

ទីស្ដីការក្រសួង ៖ នាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជននៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ដែលមានការចូលរួមពីឯកឧត្តម នូ នីម រដ្ឋលេខាធិការ, ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ឯកឧត្តម សួន សុធី រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការ...

កិច្ចប្រជុំពិភាក្សា ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងជម្រុញដល់វិស័យឯកជន ឱ្យជ្រើសរើសជនមានពិការភាពចូលបម្រើការងារ

ទីស្តីការក្រសួង ៖ ថៃ្ងព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...

ឯកឧត្តមរដ្ឋលេខាធិការ ម៉ែន សុចិត្រ បានផ្តល់មតិណែនាំដល់សិក្ខាកាម ដើម្បីលើកកម្ពស់កម្មវិធីស្មុំកូនក្នុងប្រទេស នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីស្មុំកូនក្នុងប្រទេស “ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង”

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីស្មុំកូនក្នុងប្រទេស "ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង"...

កម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្តីការក្រសួង ៖ ថ្ងៃព្រហស្បតិ៍-សុក្រ ១២-១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពឯកឧត្តម ទេព ភារុន អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីលោក...

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី អញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

កិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពីការត្រៀមរៀបចំអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពីការត្រៀមរៀបចំអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា, ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ឆ្នាំ២០២៤

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំកិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា...

ព័ត៌មានពេញនិយម